សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដល់និស្សិត និងសាធារណៈជនទាំងអស់ឲ្យបានជ្រាបថា ក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់ការទទួលស្គាល់ការផ្ដល់សេវាអប់រំ “តាមប្រព័ន្ធអេឡិចត្រូនិក”របស់សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ កាលពីថ្ងៃទី៣១ ខែកក្កដា កន្លងទៅនេះ ។
សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡាទាំងមូល ដែលបាន ផ្តល់ការទទួលស្គាល់ការផ្តល់សេវាអប់រំ “តាមប្រព័ន្ធអេឡិចត្រូនិក” របស់សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ។
សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញប្ដេជ្ញាបន្តយកចិត្តទុកដាក់ក្នុងការចូលរួមគោរព និងអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាការណែនាំរបស់ក្រសួងអប់រំ និងដើម្បីធានាគុណភាពការផ្តល់សេវាអប់រំតាមប្រព័ន្ធ “អេឡិចត្រូនិច” របស់សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញត្រូវបានបន្តអភិវឌ្ឍ និងផ្តល់ជូនដល់និស្សិតទាំងអស់ប្រកបដោយប្រសិទ្ធភាពខ្ពស់សម្រាប់ឆ្នាំសិក្សាបច្ចុប្បន្ន និងអនាគត។
The American University of Phnom Penh is honored to announce that the Ministry of Education, Youth, and Sport officially recognized the American University of Phnom Penh’s online educational services on July 31, 2020.
The American University of Phnom Penh would like also to express its sincere gratitude and thanks to His Excellency, Dr. Hang Chuon Naron, Minister of the Ministry of Education, Youth and Sport and the Ministry of Education, Youth, and Sport for recognizing the quality of AUPP’s online educational services.
The American University of Phnom Penh is committed to continue to diligently adhere to the guidelines of the Royal Government and Ministry of Education, and to ensure that our online educational services will be continuing to be enhanced and provided to the AUPP’s community in the present and future.
