Certificate Of Accreditation

សូមអបអរសាទរ!
ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ គណៈកម្មាធិការ ទទួលស្គាល់គុណភាពអប់រំនៃកម្ពុជាបានផ្ដល់ «ការទទួលស្គាល់គុណភាពអប់រំពេញសិទ្ធិ» ដល់សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ។

ដំណើរការនេះមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក្នុងសាកលវិទ្យាល័យនិងមានការវាយតម្លៃពីអ្នកវាយតម្លៃឯករាជ្យជ្រើសរើសដោយក្រសួង អប់រំ យុវជន និងកីឡា។ គណៈគ្រប់គ្រងនៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញសូមថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងក្នុងការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជានិងសូមអរគុណយ៉ាងជ្រាលជ្រៅដល់សាស្ត្រាចារ្យ បុគ្គលិក គ្រប់ជាន់ថ្នាក់ និស្សិត និងអតីតនិស្សិតរបស់សាកលវិទ្យាល័យដែលបានចូលរួមចំណែកក្នុងដំណើរការវាយតម្លៃនេះយ៉ាងសកម្មតាម ដំណាក់កាលនានា។

សាកលវិទ្យាល័យប្ដេជ្ញាចូលរួមលើកកម្ពស់គុណភាពអប់រំបន្តទៀតដើម្បីបន្តកសាងធនធានមនុស្សក្នុងព្រះរាជាណាចក្រកម្ពុជា។

Share this Article