We would like to extend our most sincere gratitude to Ministry of Education, Youth and Sport and H.E. Youk Ngoy, Secretary of State for the Ministry of Education, Youth and Sport, and his accompanying delegation for paying AUPP a visit to inspect AUPP’s physical infrastructure, facilities, and COVID-19 preventive measures as part of the university’s reopening assessment. We are looking forward to welcoming our students back to campus.
គណៈគ្រប់គ្រងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈប្រតិភូ ក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំដោយ ឯកឧត្តមរដ្ឋលេខាធិការ យក់ ង៉ុយ ដែលបានចំណាយពេលវេលាដ៏មមាញឹក និងមានតម្លៃក្នុងការអញ្ជើញមកធ្វើទស្សនកិច្ច ពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខារផ្សេងៗ ពិសេសការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការបង្ការការរីករាលដាលនៃជំងឺកូវីដ-១៩ ដើម្បីវាយតម្លៃពីលទ្ធភាពក្នុងការបើកសាកលវិទ្យាល័យឡើងវិញ។ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការទទួលស្វាគមន៍ការវិលត្រឡប់របស់និស្សិតមកកាន់សាកលវិទ្យាល័យវិញនាពេលឆាប់ៗខាងមុខនេះ។
Comments are closed.