សម្រាប់ឆ្នាំសិក្សា ២០២០-២០២១ នេះ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បានសម្រេចផ្តល់អាហារូបករណ៍ពេញ (១០០%) ចំនួន ៥១ កន្លែង ដល់សិស្សឆ្នើមដែលត្រូវការជំនួយហិរញ្ញវត្ថុជាចាំបាច់សម្រាប់ការបន្តការសិក្សារបស់ពួកគេ ដោយក្នុងនោះ AUPP ផ្តល់អាហារូបករណ៍៖
- ១៥ កន្លែងសម្រាប់ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មានវិទ្យា
- ១៥ កន្លែងសម្រាប់ថ្នាក់បរិញ្ញាបត្រវិស្វកម្មសំណង់ស៊ីវិល
- ១០ កន្លែងសម្រាប់ថ្នាក់បរិញ្ញាបត្រផ្នែកស្ថាបត្យកម្ម
- ៥ កន្លែងសម្រាប់ថ្នាក់បរិញ្ញាបត្រផ្នែកច្បាប់
- ៥ កន្លែងសម្រាប់ថ្នាក់បរិញ្ញាបត្រផ្នែកកិច្ចការអន្តរជាតិ
- ១ កន្លែងសម្រាប់ថ្នាក់បរិញ្ញាបត្រផ្នែកធុរកិច្ច
សាកលវិទ្យាល័យ AUPP ក៏មានការផ្តល់អាហារូបករណ៍រហូតដល់ ៥០ភាគរយ ជាច្រើនកន្លែង ដល់សិស្សានុសិស្សដែលទទួលបាន និទ្ទេស A ឬ និទ្ទេស B ពីការប្រលងមធ្យមសិក្សាទុតិយភូមិ ឬពីការប្រលងយកអាហារូបករណ៍ដែលរៀបចំដោយ AUPP (AUPP Merit Scholarships Examinations )។
វិធីដាក់ពាក្យស្នើសុំអាហារូបករណ៍ពេញ / អាហារូបករណ៍តាមនិទ្ទេសខាងលើ៖
ជំហានទី ១៖
ដាក់ពាក្យចូលរៀនតាមប្រព័ន្ធ online នៅលើគេហទំព័ររបស់ AUPP (www.aupp.edu.kh) បន្ទាប់មក សិស្សានុសិស្សត្រូវបង់ថ្លៃពាក្យចូលរៀនឬការធ្វើតេស្តភាសាអង់គ្លេស។
ជំហានទី ២៖
កំណត់ពេលធ្វើតេស្តប្រឡងភាសាអង់គ្លេស ប្រសិនបើអ្នកមិនមានពិន្ទុ IELTS 6.0 ឡើងឬ TOEFL 79 តាមការកំណត់។
ជំហានទី ៣៖
ទទួលបានពាក្យឱ្យចូលរៀនពីសាកលវិទ្យាល័យ រួចស្នើសុំលិខិតដាក់ពាក្យយកអាហារូបករណ៍។
ជំហានទី ៤៖
ដើម្បីបំពេញពាក្យស្នើសុំអាហារូបករណ៍ លោកអ្នកត្រូវភ្ជាប់ជាមួយនឹង៖
- សាលកបត្រពិន្ទុថ្នាក់ទី ១០ ដល់ទី១២ សម្រាប់គ្រឹះស្ថានសិក្សារដ្ឋ ឬ ឯកជន (ថ្នាក់ទី ១១ ដល់ទី១៣ សម្រាប់គ្រឹះស្ថានសិក្សាដែលប្រើប្រាស់ប្រព័ន្ធសិក្សាអង់គ្លេស)
- ឈ្មោះនិងព័ត៌មានទំនាក់ទំនងនៃអ្នកណែនាំ (លោកគ្រូ ឬអ្នកគ្រូ)
- សំណេរផ្ទាល់ខ្លួនជាភាសាអង់គ្លេស ឬ ភាសាខ្មែរបើចាំបាច់
- បេក្ខជនទាំងអស់តម្រូវឱ្យសរសេរសំណេរចំនួន ៥០០ ពាក្យដែលពិពណ៌នាអំពីសមិទ្ធិផលសិក្សា និងក្រៅការសិក្សារបស់អ្នក រួមទាំងការចូលរួមការងារសហគមន៍និងផ្សេងៗទៀត។
- បេក្ខជនដែលដាក់ពាក្យអាហារូបករណ៍ពេញតម្រូវឱ្យសរសេរសំណេរ ៣០០ ពាក្យបន្ថែមទៀតដែលផ្តោតលើឧបសគ្គដែលខ្លួនបានយកឈ្នះដើម្បីសម្រេចនូវសមិទ្ធិផលដែលបានពិពណ៌នាខាងលើ។
ជំហានទី ៥៖
ប្រលងយកអាហារូបករណ៍ដែលផ្តល់ជូនដោយ AUPP (AUPP Merit Scholarships 2020) ប្រសិនបើអ្នកមិនមានកម្រិតនិទ្ទេសមធ្យមសិក្សាទុតិយភូមិ។
ថ្ងៃផុតកំណត់សម្រាប់អាហារូបករណ៍ពេញ / អាហារូបករណ៍តាមនិទ្ទេស សម្រាប់ឆ្នាំសិក្សា ២០២០-២០២១ គឺនៅត្រឹមថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២០។ រាល់សំណុំឯកសារ ឬសំណួរផ្សេងៗ សូមទំនាក់ទំនងទៅកាន់អ៊ីមែល៖ [email protected]
Comments are closed.