វិទ្យាល័យ AUPP Foxcroft Academy ចាប់ផ្តើមបើកហើយ!

វិទ្យាល័យ AUPP Foxcroft Academy ចាប់ផ្តើមបើកទ្វារស្វាគមន៍សិស្សានុសិស្សដែលកំពុងស្វែងរកការអប់រំប្រកបដោយគុណភាពខ្ពស់ និងតាមប្រព័ន្ធអប់រំអន្តរជាតិ។

AUPP Foxcroft Academy ផ្តើមចេញពីកិច្ចសហប្រតិបត្តិការរវាង សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) សាលារៀនខូលីងវូដភ្នំពេញ (CSPP) និងវិទ្យាល័យដ៏ល្បីមួយនៅសហរដ្ឋអាមេរិក Foxcroft Academy។

Foxcroft Academy ជាវិទ្យាល័យឯកជនមួយដែលបានបង្កើតឡើងក្នុងឆ្នាំ ១៨២៣ ក្នុងរដ្ឋមេន(Maine) នៃសហរដ្ឋអាមេរិក ហើយជាសាលាដែលមានប្រវត្តិជោគជ័យជាង ១៩០ ឆ្នាំមកហើយ។ AUPP Foxcroft Academy នឹងបើកបវេសនកាលឆាំ្នដំបូងរបស់ខ្លួននាខែ តុលា ឆ្នាំ ២០២០ ខាងមុខនេះ។ AUPP Foxcroft Academy ចាប់ផ្តើមទទួលសិស្សានុសិស្សឱ្យចូលរៀនពីថ្នាក់ទី៩ដល់ទី១២ ចាប់ពីពេលជូនដំណឹងនេះតទៅ។

កម្មវិធីសិក្សានៅ AUPP Foxcroft Academy ដូចគ្នាទាំងស្រុងទៅនឹងកម្មវិធីសិក្សានៅតាមបណ្តាវិទ្យាល័យនៅសហរដ្ឋអាមេរិក ជាពិសេស AUPP Foxcroft Academy បានបញ្ចូលនូវមុខវិជ្ជា STEM ទៅក្នុងកម្មវិធីសិក្សារបស់ខ្លួន ក្នុងគោលបំណងរៀបចំសិស្សានុសិស្សកម្ពុជាឱ្យមានចំណេះដឹងផ្នែកវិទ្យាសាស្ត្រមូលដ្ឋានគ្រឹះ ដើម្បីត្រៀមខ្លួនជាស្រេចសម្រាប់បដិវត្តឧស្សាហកម្ម ៤.០ នាពេលខាងមុខ។

មុខវិជ្ជាសិក្សាគោលរបស់វិទ្យាល័យ AUPP Foxcroft Academy រួមមាន ភាសាអង់គ្លេស គណិតវិទ្យា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សិក្សាសង្គម ព្រមទាំងមុខវិជ្ជាដទៃទៀតដូចជា សិល្បៈជាដើម។

សិស្សានុសិស្សដែលសិក្សានៅទីនេះនឹងទទួលបានការបង្រៀនផ្ទាល់ពីគ្រូល្បីៗជនជាតិអាមេរិកាំង និងខ្មែរ ដែលមានជំនាញ និងគរុកោសល្យច្បាស់លាស់ ។

សញ្ញាបត្រចេញដោយ AUPP Foxcroft Academy ត្រូវបានទទួលស្គាល់ដោយក្រសួងអប់រំ យុវជននិងកីឡា និងពីវិទ្យាល័យដៃគូនៅសហរដ្ឋអាមេរិក។ ក្រោយបញ្ចប់ការសិក្សា សិស្សានុសិស្សនឹងមានសមត្ថភាពគ្រប់គ្រាន់អាចបន្តការសិក្សានៅសាកលវិទ្យាល័យ AUPP ដោយស្វ័យប្រវត្តិ ឬក៏អាចបន្តការសិក្សានៅបណ្តាប្រទេសនានាលើសកលលោក។

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទូរសព្ទលេខ៖ ០១៧-៨៨០-៩២៥។

Share This:

Comments are closed.

Closo Software GIANTBROTHER Tax Agent and Accounting Firm GIANTFOCUS Website Design Web Development #1 in Cambodia