ថ្នាក់ត្រៀមបំប៉នពិសេសតាមប្រព័ន្ធ Online ដោយឥតគិតថ្លៃ សម្រាប់សិស្សត្រៀមប្រលងបាក់ឌុបឆ្នាំ ២០២០

សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បានសហការជាមួយសាលាខូលីងវូដភ្នំពេញ (CSPP) ដើម្បីផ្តល់ឱកាសឱ្យសិស្សានុសិស្សមកពីគ្រប់សាលាទូទាំងប្រទេសដែលនឹងត្រូវប្រលងមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ បានរៀនសូត្រជាមួយសំណាក់គ្រូដែលមានបទពិសោធន៍យូរឆ្នាំ និង សមត្ថភាពបង្រៀនខ្ពស់ ហើយសិស្សានុសិស្សគ្រប់ៗគ្នាអាចបង្កើនភាពជឿជាក់របស់ខ្លួន ក្នុងការប្រលងនាពេលខាងមុខនេះ។

មេរៀន និងលំហាត់ជាង ១៥០ ត្រូវបានរៀបចំឡើងដើម្បីបំពេញសេចក្តីត្រូវការរបស់សិស្សថ្នាក់ទី ១២ ទាំងអស់ ដោយសង្កត់ធ្ងន់ទៅលើផ្នែកសំខាន់ៗ និងគន្លឹះពិសេសៗនៃកម្មវិធីសិក្សាថ្នាក់ទី ១២ ទាំងមូល។

លោកសាស្ត្រាចារ្យ Nial Farrell បានមានប្រសាសន៍ថា៖ “ដោយសារតែជំងឺរាតត្បាតសកលកូវីដ ១៩ យើងក៏សម្រេចផ្តល់ជូនអ្នកនូវការរៀនបំប៉នពិសេសតាមប្រព័ន្ធ Online មិនដូចប៉ុន្មានឆ្នាំកន្លងទៅ ហើយយើងខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមចំណែកដ៏ធំធេងពីក្រុមការងារនិងលោកគ្រូដ៏ឆ្នើមនៃសាលាខូលីងវូដភ្នំពេញ។ ខ្ញុំជឿជាក់ថាថ្នាក់ត្រៀមបំប៉ន Online នេះ នឹងជួយអ្នកឱ្យទទួលបានជោគជ័យក្នុងការប្រលងខាងមុខ ហើយទទួលបាននិទ្ទេសដែលអ្នកប៉ងប្រាថ្នា”។

ដោយគ្រាន់តែចូលរួមក្នុង “BACII Online Prep Class 2020” តាមរយៈតំណភ្ជាប់ (www.facebook.com/groups/1182165435486437/) សិស្សានុសិស្សនឹងអាចទទួលបាននូវការបង្ហាត់បង្រៀន ក៏ដូចជាការបង្ហោះរូបមន្ត និងគន្លឹះសំខាន់ផ្សេងៗ ដែលជាជំនួយដល់ពួកគេក្នុងការប្រលងនាពេលខាងមុខ។

Share This:

Comments are closed.

Closo Software GIANTBROTHER Tax Agent and Accounting Firm GIANTFOCUS Website Design Web Development #1 in Cambodia